ក្រុមហ៊ុន ជី.ធី.វី.ស៊ី បន្ថែមអូប័រទំនើបលឿន សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ចេញកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) បានប្រកាសពង្រីកមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចេញទៅកម្សាន្តតាមសមុទ្រ ឬតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ មានល្បឿនលឿន មានសុវត្ថិភាព   និងបំពាក់ឧបករណ៍សង្គ្រោះទំនើបទាន់សម័យ ប្រយោជន៍ដើម្បីរក្សាសេចក្តីសុខជូនភ្ញៀវ មិនឲ្យខកបំណង..។

លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) មានប្រសាសន៍ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្រុមហ៊ុន របស់លោក បានដាក់ឲ្យដំណើរការបន្ថែម នូវអូបរ័ល្បឿនលឿន មានទំហំធំ ថ្មី និងកាន់តែទំនើប សម្រាប់បម្រើដល់សេវាដឹក ភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ភ្ញៀវទេសចរទាំងឡាយណា ដែលចង់បានសេវាដឹកជញ្ជូន ឬអូប័រ ល្បឿនលឿន ហើយមានសុវត្ថិភាព របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) អាចទាក់ទងតាមរយៈទូរស័ព្ទ​លេខ ៖

+(855) 069221234
+(855) 070221234
+(855) 017 338821
​ +(855) 071 9120888
+(855) 015 661456
+(855) 010 271 234
+(855) 076 713 1234 ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ក្នុងនាមប្រតិបត្តិករវិស័យទេសចរណ៍ និងរូបលោក ជាប្រធានសមាគមទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ រូបលោក សូមជូនពរឲ្យដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគ្រប់ជាតិសាសន៍ សូមមានសុខភាពល្អ មានភាពសប្បាយរីករាយ និងមានសុវត្ថិភាពគ្រប់ក្រុមគ្រួសារ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ក្នុងឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង