កិច្ចប្រជុំពិភាក្សាកម្មវិធីបណ្តោះអាសន្ន សម្រាប់សន្និសីទអាស៊ានណាប៉ូល លើកទី៤០..

រាជធានីភ្នំពេញ : រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
គឺលោក ម៉ៅ ចន្ទតារា បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបរាងកម្មវិធីបណ្តោះអាសន្ន សម្រាប់សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ចាប់ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

កម្មវិធី ដែលរៀបចំឡើងនៅថ្ងៃទី០១ ខែកុម្ភៈនេះ មានការចូលរួមពីសំណាក់ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម និងស្ថាប័នផ្សេងៗទៀត របស់ក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ជាប្រធានលេខាធិការដ្ឋាន ចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយ ក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានរាយការណ៍ស្តីអំពីរបាយការណ៍ និងព័ត៌មានចុងក្រោយ នៃខ្លឹមសារ សម្រាប់កិច្ចប្រជុំអាស៊ានណាបូល លើកទី៤០ ផងដែរ..៕

អត្ថបទដែលជាប់ទាក់ទង