លោក ហ៊ុន ម៉ាណែត ផ្តល់ថវិកាឧបត្ថម្ភជូន សាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក

រាជធានីភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងភរិយា បានឧបត្ថម្ភ

អង្ករ, ប្រេងឥន្ធន: និងថវិកាមួយចំនួន សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ។ ហើយ ជំនួយឧបត្ថម្ភខាងលើនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន នាំយកទៅប្រគល់ជូន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ក៏បានលើកយកប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះយោធាចារ្យ  និងបុគ្គលិកសាលាទាំងអស់ ដោយបានផ្តល់ការឧបត្ថម្ភជាប្រចាំខែ ជូនសាលា និងយោធាចារ្យ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ។

ជាងនេះទៀត លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់យោធាចារ្យ ត្រូវយកចិត្តទុកដាក់ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តវិធានការ ៣កុំ  និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានដាច់ខាត..៕

អត្ថបទដែលជាប់ទាក់ទង