ក្រុមកូដករសហជីព ក្រុមហ៊ុនណាហ្គាវើលដ៍ បន្តធ្វើកូដកម្មទាមទារ ដោះលែងតំណាង៨នាក់

រាជធានីភ្នំពេញ : នៅរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមកូដករ នៃសហជីព
ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារ ឲ្យដោះលែងតំណាងសហជីព ដែលត្រូវតុលាការចាប់ឃុំខ្លួន ជាលើកទី៤៤ ។

ក្រុមកូដករ ទាមទារឲ្យដោះលែងតំណាងសហជីពចំនួន ០៨រូប ឲ្យមានសេរីភាពជាមុនសិន ទើបពួកគេ ចូលតុចចាររកដំណោះស្រាយជាក្រោយ..។

ទោះបីជាក្រុមកូដករ ប្រមូលផ្តុំគ្នាទាមទារជាលើកទី៤៤ បែបណាក្តី គឺ មិនទាន់ឃើញមានសញ្ញាណណាមួយពី ស្ថាប័នពាក់ព័ន្ធចេញមុខរកដំណោះស្រាយជូន កូដករ តាមការទាមទារនៅឡើយទេ ។ ជាងនេះទៀត បានបន្តចាក់មេក្រូរំខានដដែលៗពីសំណាក់ មន្ត្រី
ក្រសួងការងារ..។

ចំណែកខាង ក្រុមអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ ក៏នៅតែបន្តយុទ្ធនាការទាមទារតាមបណ្តាញសង្គម រាប់ថ្ងៃឃុំខ្លួន តំណាងសហជីពទាំង ០៨រូប ដើម្បីទទូចឲ្យមាន
ការដោះលែង ដោយឥតលក្ខខណ្ឌផងដែរ។ ហើយគិតមកត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ការឃុំ
ខ្លួនអ្នកទាំង ០៨រូប មានចំនួន ៣៣ថ្ងៃហើយ ។

ចំពោះការធ្វើកូដកម្ម ខាងលើនេះ ទាំងអង្គការសង្គម
ស៊ីវិល ដែលធ្វើលើកិច្ចការងារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន
និងមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ
មនុស្ស បានបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ទៅលើការធ្វើកូដកម្មទាមទារ របស់កូដករ នៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ ។

កូដកម្មនេះ ក៏បន្តឃ្លាំមើល តាមដាន និងរារាំងពីសំណាក់កង
កម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន នៅទីតាំង
កូដកម្ម និងជុំវិញបរិវេណនោះដដែល ។

កូដកម្ម របស់ក្រុមកូដករ នៃសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ចប់នៅវេលាម៉ោង ០៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង