គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១ កុម្ភៈ កើតឡើង​១៨លើក ស្លាប់មនុស្ស១០នាក់ និងរបួស២៦នាក់

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគិតពីម៉ោង ១៤និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ម៉ោង ១៤ និង០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន ១៨លើក (យប់១៣លើក) បណ្តាលឱ្យមានមនុស្សស្លាប់ ១០នាក់, របួសសរុប ២៦នាក់(ស្រី៦នាក់), របួសធ្ងន់ចំនួន ១៨នាក់(ស្រី៥នាក់), របួសស្រាល ចំនួន ០៨នាក់(ស្រី១នាក់)។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពចំនួន ១៥នាក់(យប់១២នាក់)។

​របាយការណ៍ដដែល បញ្ជាក់បន្តថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពី ៖ ល្មើសល្បឿន ០៦លើក, មិនគោរពសិទ្ធិ ចំនួន ០៦លើក, មិនប្រកាន់ស្តាំ​ចំនួន ០៤លើក និងបត់គ្រោះថ្នាក់ចំនួន ០២លើក ៕

អត្ថបទដែលជាប់ទាក់ទង