សម្តេច ស ខេង : ឆ្នាំ២០២១ បង្ក្រាបគ្រឿងញៀនធំៗបាន៨០តោន និងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន ។

លោកថា បញ្ហានេះ គឺដោយសារតែការកើនឡើងឥតឈប់ឈរ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់ ។ ជាក់ស្ដែង ទោះបីចំនួនករណីគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន មានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ ៕ ប្រភព ៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង