លោក ហ៊ុន ម៉ាណែត : ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន អាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះ បានមកពីការចូលរួមចំណែកយ៉ាងសកម្ម របស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយ នៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍៖ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រឡប់ពីថៃ និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ឲ្យដឹងដូច្នេះ ធ្វើឡើង នៅក្នុងពិធីក្នុងពិធីប្រជុំ ឆ្លងរបាយការណ៍បូកសរុបលទ្ធផល សកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ៕ ប្រភព ៖ Bayon Radio

អត្ថបទដែលជាប់ទាក់ទង