ព្រឹកនេះ ព្រះមហាក្សត្រខ្មែរ យាងចូលរួមបើកការប្រកួត កីឡាអូឡាំពិករដូវរងា នៅប្រទេសចិន..

រាជធានីភ្នំពេញ : ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទៅចូលរួម ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈព្រះទីនាំងពិសេស នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល រួមទាំង ព្រះញាតិវង្សានុវង្ស ជាច្រើនរូបទៀត ៕

អត្ថបទដែលជាប់ទាក់ទង