គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ ជាង១៦.៧នាក់ និងស្លាប់ជាង៣១.៤ម៉ឺននាក់

រាជធានីភ្នំពេញ : គិតត្រឹមម៉ោង ០៨ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧៧០,៤៣១ នាក់ ។ កំណើននេះ គឺកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខកាលពីថ្ងៃម្សិលមិញ ។ ក្នុងនោះ ក៏អាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបចំនួន ៣១៤,២៨៤ នាក់ ផងដែរ ។ នេះបើតាមទិន្នន័យ របស់គេហទំព័រ Worl Dometer ដែលតាមដានការរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោក បានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង