លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ គណ:ប្រតិភូកងទ័ពជើងគោកថៃ
រាជធានីភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពគោក បានជំនួបពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើលក្ខណ្ឌស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយ កងទ័ពជើងគោកភូមិន្ទថៃ ។ ពិធីនេះ រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជារដ្ឋានកងទ័ពជេីងគោក រាជធានីភ្នំពេញ ។
ដំណើរទស្សនកិច្ច របស់គណ:ប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ មកកម្ពុជា ពេលនេះ មានរយ:ពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ។
តាមកម្មវិធីគណ:ប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ នឹងជួបសម្តែងការគួរសមជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ណែត- លោកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ។ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជួបសម្តែងការគួរសមជាមួយ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕ ប្រភព ៖ Bayon
Radio