ថ្ងៃ១៤កុម្ភៈ មិនមែនជាវប្បធម៌ របស់បុព្វបុរសដូនតា យើងទេ

រាជធានីភ្នំពេញ : នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាថ្ងៃទី០២ ដែលមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានសហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ចុះធ្វើយុទ្ធនាការអប់រំយុវជន សិស្សានុសិស្ស ឲ្យបានយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីខ្មែរ តាមរយៈវេទិកាលើកកំពស់សីលធម៌សង្គម-តម្លៃ ស្ត្រី និងគ្រួសារខ្មែរ ជាពិសេសឲ្យយល់ច្បាស់ពីថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់..។

ថ្លែងទៅកាន់សិស្សានិសិស្ស នៃវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតនៅសង្កាត់ស្វាយប៉ាកខណ្ឌឬស្សី លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានបញ្ជាក់ថា យុវជនត្រូវខិតខំរៀនសូត្រ រៀនជំនាញឲ្យបានបច្ចេកវិទ្យាឌីជីថល ដ៏សំបូរបែប និងកុំភ្លើតភ្លើន ជាមួយវប្បធម៌បរទេស ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថថ្នូរ របស់ខ្លួន ប៉ះពាល់កិត្តិយសសង្គម និងគ្រួសារ។

លោកស្រីបញ្ជាក់បន្តថា ថ្ងៃ១៤កុម្ភៈ មិនមែនជាវប្បធម៌ របស់បុព្វបុរសដូនតាយើងទេ។ ហើយ យុវជន ត្រូវមានសេចក្តីស្រឡាញ់ដល់គ្នា ទៅវិញទៅមក គោរពចាស់ទុំ ព្រឹទ្ធាចារ្យ និងការយកចិត្តទុកដាក់ដល់អ្នកនៅជិតខាងយើង សហគមន៍ និងគ្មានអំពើហិង្សា ៕ ប្រភព : Bayon Radio

អត្ថបទដែលជាប់ទាក់ទង