កងរាជអាវុធហត្ថស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨ និង៥០នាទីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ តឹក ច្រច ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង និងដែកកេះជក់ ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង