កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ១១២នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ : ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មី 112 នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១០៥ នាក់ និងស្លាប់ «គ្មាន» ។ ក្នុងនោះ ករណីឆ្លងសហគមន៍ 87នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស 25 នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសកម្ពុជា មាន អ្នកឆ្លងសរុប 121,662 នាក់- អ្នកជាសះស្បើយ 118,023 នាក់ និងមានអ្នកស្លាប់ 3,015 នាក់ ៕

អត្ថបទដែលជាប់ទាក់ទង