គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង ១៧.០លាននាក់ និង ៣១.៥ម៉ឺនស្លាប់ជាង

រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,០០២,៨៦០ នាក់ គឺ កើនឡើងជាង ០៩ម៉ឺន នាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ៣១៥,១២៧នាក់ផងដែរ ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ-១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។

ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៤៨០,៤២៣ នាក់ (ស្លាប់ ១៤៤,៤៩៧នាក់)- ហ្វីលីពីន ឆ្លងចំនួន ៣,៦០១,៤៧១ នាក់ (ស្លាប់ ៥៤,២១៤នាក់)- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩០៤,១៣១ នាក់ (ស្លាប់ ៣២,០២៥នាក់)- ថៃ ឆ្លងចំនួន ២,៤៨៦,១២២ នាក់ (ស្លាប់ ២២,២៧៤នាក់)- វៀតណាម ឆ្លងចំនួន ២,៣២៧,៨៥៩នាក់ (ស្លាប់ ៣៨,២៦១នាក់)- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,៥៦៩ នាក់ (ស្លាប់ ១៩,៣១០នាក់)សិង្ហបុរី ឆ្លងចំនួន ៣៩០,០៧១នាក់ (ស្លាប់ ៨៦៨នាក់)- ទ្បាវ ឆ្លងចំនួន ១៣៦,១៤៨ នាក់ (ស្លាប់ ៥៦៥នាក់)- កម្ពុជា ឆ្លងចំនួន ១២១,៦៦២នាក់ (ស្លាប់ ៣,០១៥នាក់)- ព្រុយណេ ឆ្លងចំនួន ១៧,៤០៤នាក់ (ស្លាប់ ៩៨នាក់) ៕

អត្ថបទដែលជាប់ទាក់ទង