កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១០៨នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ : ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១០៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៩០ នាក់ និងស្លាប់ «គ្មាន» ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១០៣ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ០៥ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២១,៨៨១ នាក់- អ្នកជាសះស្បើយ ១១៨,២១២ និង មានអ្នកស្លាប់ ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង