សភាពាណិជ្ជខេត្តព្រះសីហនុ នាំយកសម្ភារសិក្សា និងថវិកា ផ្តល់ជូនសាលាបឋមសិក្សា អូរតាសេក

ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បាននាំយកថវិកា របស់សប្បុរសជន ទៅចូលរួមសាងសង់ របងសាលាបឋមសិក្សា អូរតាសេក ចំនួន ២៦០ម៉ែត្រ (ស្មើនឹង ៦២៤០ ដុល្លារអាមេរិក) ស្ថិតនៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនាំយកសម្ភារសិក្សាមួយចំនួនឧបត្ថម្ភជូន សិស្សានុសិស្សផងដែរ ។

ពិធីនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី  លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អនុប្រធាន សមាជិកសភាពាណិជ្ជកម្ម និងសប្បុរសជនជាច្រើនរូបទៀត ។

នាឱកាសនោះ លោក ហែម ហុន នាយកសាលាបឋមសិក្សា អូរតាសេក បានឱ្យដឹងថា សាលារៀន មានសិស្សសរុបចំនួន ២៩៣នាក់ (ស្រី១២៩នាក់) មានអគារសិក្សាចំនួន ០១ខ្នង ដែលមានបន្ទប់ចំនួន ០៨បន្ទប់ រីឯលោកគ្រូ អ្នកគ្រូ មានចំនួន ១១នាក់ (ស្រី៤នាក់) ។ ហើយចំពោះ របងសាលា ដែលត្រូវសាងសង់ មានប្រវែងចំនួន ៦០៥ម៉ែត្រ ។

ចំណែក លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអូរឧកញ៉ាហេង មានប្រសាសន៍ថា សកម្មភាពក្នុងថ្ងៃនេះ គឺមានគោលបំណងកែប្រែមុខមាត់សាលាបឋមសិក្សា អូរតាសេក ឃុំអូរឧកញ៉ាហេង របស់យើង ឱ្យមានសោភ័ណភាពស្អាត មានសុវត្ថិភាពកាន់តែប្រសើរជាងមុន តាមរយៈការឧបត្ថម្ភថវិកាមួយចំនួន ក្នុងការសាងសង់របងសាលា ។

ទន្ទឹមគ្នានេះ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ អនុប្រធាន សមាជិកទីប្រឹក្សា សមាជិក សមាជិកា សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងសប្បុរសជន ដែលបានបរិច្ចាគថវិកា ចូលរួមក្នុងសកម្មភាពសប្បុរសធ៌ម នៅពេលនេះ ។

លោកបន្តថា ការចូលរួមចែករំលែកនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍសហគមន៍នៅក្នុងឃុំអូរឧកញ៉ាហេង របស់យើង ហើយក៏ជាការចែករំលែកមួយសម្រាប់ជនជាតិយើង ដែលស្របតាមអនុសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេច បានគិតគូរដល់បច្ចុប្បន្នកាល និងអនាគតកាល នៃមាតុភូមិ របស់យើង ជាពិសេសឆ្លងតាមរយៈការកសាងធនធានមនុស្ស ដែលមានក្មួយៗ ទាំងអស់ជាទំពាំងដ៏ល្អប្រសើរ ដុះរីកលូតលាស់ឥតឈប់ឈរ ធានាបាន នូវកម្លាំងចលករចាំបាច់សម្រាប់ប្រទេសជាតិ ។ ជាងនេះទៀត ក៏មានការចូលរួមចំណែកពី នាយកសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាអប់រំទាំងអស់ គឺជាឬស្សីជានិមិត្តរូបដ៏រឹងមាំ ក្នុងការផ្តល់ចំណេះដឹងទូលំទូលាយ និងសំបូរបែបដល់ក្មួយៗ ទាំងអស់ ។

សូមបញ្ជាក់ថា សប្បុរសជន ដែលបានការចូលរួមឧបត្ថម្ភថវិកាកសាងរបងសាលារៀន ខាងលើរួមមាន ៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចំនួន ០៤ផ្ទាំង ស្មើនឹង ៤៨០ដុល្លារ ។ លោកឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមហ៊ុនផ្ទះល្វែង (ហេង ស៊ីន) ចូលរួមចំនួន ១០ផ្ទាំង ស្មើនឹង ១២០០ដុល្លារ ។ លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្ម និងជាអនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ចូលរួមចំនួន ០១ផ្ទាំង ស្មើនឹង ១២០ដុល្លារ។ លោក ព្រាប សុភាព អនុប្រធានសភាពាណិជ្ជកម្ម និងជានាយកធនាគារ ABA ខេត្តព្រះសីហនុ ចូលរួមចំនួន ០៥ផ្ទាំង ស្មើនឹង ៦០០ដុល្លារ ។ លោកស្រី ខែម ចិន្តា អនុប្រធានសភាពាណិជ្ជកម្ម និងជាម្ចាស់ដេប៉ូប្រេងឥន្ធនៈតេលា ខែម ចិន្តា ក្រុងព្រះសីហនុ ចូលរួមចំនួន ០១ផ្ទាំង ស្មើនឹង ១២០ដុល្លារ ។ លោកស្រី ផេង សុទ្ខិកា សមាជិកាសភាពាណិជ្ជកម្ម ម្ចាស់ផ្សារសាម៉ូដរ៉ា ក្រុងព្រះសីហនុ ចូលរួមចំនួន ០១ផ្ទាំងស្មើនឹង ១២០ដុល្លារ ។ លោក អ៊ុង សាវី លេខាធិការសភាពាណិជ្ជកម្ម ចូលរួមចំនួន ០១ផ្ទាំងស្មើនឹង ១២០ដុល្លារ ។ លោក ឈឹម ចាន់ភីរម្យ ហិរញ្ញិកសភាពាណិជ្ជកម្ម និងជានាយកធនាគារ HRB ខេត្តព្រះសីហនុ ចូលរួមចំនួន ០១ផ្ទាំង ស្មើនឹង ១២០ដុល្លារ ។ លោកឧកញ៉ាវេជ្ជបណ្ឌិត លី គឹមហួរ និងភរិយា ហ្គេច មួយ ប្រធានមន្ទីរពេទ្យ (សេតេ) ចូលរួមចំនួន ០៥ផ្ទាំង ស្មើនឹង ៦០០ដុល្លារ ។ លោកមេធាវី ថោង សុវណ្ណ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានក្រុមមេធាវី VS ចូលរួមចំនួន ១០ផ្ទាំង ស្មើនឹង ១២០០ដុល្លារ ។ លោកស្រី បិន ប៊ុនរី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់សណ្ឋាគារ SAKANN ក្រុងព្រះសីហនុ ចូលរួមចំនួន ០៤ផ្ទាំង ស្មើនឹង ៤៨០ដុល្លារ ។ លោក ហាង សុផាត សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់សណ្ឋាគារ PIAT POWER អូរត្រេះចូលរួមចំនួន ០៥ផ្ទាំង ស្មើនឹង ៦០០ដុល្លារ ។ លោកមេធាវី លាង ណារិទ្ធ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានក្រុមមេធាវី ETC ខេត្តព្រះសីហនុ ចូលរួមចំនួន ០១ផ្ទាំង ស្មើនឹង ១២០ដុល្លារ ។ អ្នកស្រី ឡា សុគន្ធា សមាជិកាសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង ហ៊ុន ឌី លក់គ្រឿងអេឡិកត្រូនិក ចូលរួមចំនួន ០២ផ្ទាំង ស្មើនឹង ២៤០ដុល្លារ ។ លោក ពៅ ម៉េង សមាជិកសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង WING (ម៉េង-ធា) ឃ្លាំងលើចូលរួមចំនួន ០១ផ្ទាំង ស្មើនឹង ១២០ដុល្លារ ។

ព្រមជាមួយគ្នានេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានផ្តល់ថវិកាជូន លោកគ្រូ អ្នកគ្រូចំនួន ១១នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង