កងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា នៅម៉ោង ១៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យរួមមាន៖ឈ្មោះ ទ្រី រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងឈ្មោះ អុីម សុីនឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនសង្ស័យមានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់(ទម្ងន់០,៩០g), ទូរស័ព្ទចំនួន ០៣គ្រឿង, ដែកកេះជក់ ០១, និងលុយចំនួន ២០០,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង