កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២២៣នាក់ទៀត(អូមីក្រុង) និងស្លាប់«គ្មាន»
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ២២៣ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៥៨ នាក់ និងស្លាប់ «គ្មាន»។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២១៨ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ០៥ នាក់ (អូមីក្រុង)។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២២,២០៦ នាក់- អ្នកជាសះស្បើយ ១១៨,៣៤៤ នាក់ និង អ្នកស្លាប់ ៣,០១៥ នាក់៕