ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មានជនសង្ស័យម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន ០២គ្រឿង ជារបស់ក្មេងស្រីសិស្សសាលា ខណៈកុមាររងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវ នៅចំណុចមុខសាលារៀនសុវណ្ណាភូមិ(ថ្មី) ស្ថិតនៅ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្តថា ភ្លាមៗនោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ-  កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំងបានដេញស្ទាក់ រហូតដល់ចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវប្រគល់ជូនកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំយកទៅសាកសួរ និងបន្តនីតិវិធីច្បាប់៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង