នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកព្រៃនប់​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅទីតាំងចំនួន ០២ ផ្សេងគ្នា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកព្រៃនប់ បញ្ជាក់ថា ករណីទី១ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅម៉ោង ០៤ល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិគគីរ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យ មានឈ្មោះ ដុំ សុផល ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មសំណង់ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។​

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០១គ្រឿង។​

ចំណែកករណីទី២ កម្លាំងនគរបាលស្រុកព្រៃនប់​ បានបន្តឃាត់ខ្លួនជនសង្ស័យម០១នាក់ទៀត នៅម៉ោង ០៦ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ច បន្តថា ជនសង្ស័យឈ្មោះ សេត សាកី ភេទប្រុស​ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោង​ចក្រ ស្នាក់នៅភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៥កញ្ចប់ និង ទូរស័ព្ទដៃ ០១គ្រឿង​។​

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង