​រកឃើញវិជ្ជមានកូវីដ-១៩ម្នាក់ ក្នុងចំណោមពលករ​ខ្មែរ​​២៨៣នាក់ ​វិល​ពីថៃ តាមច្រកស្រុកកំរៀង

ខេត្តបាត់ដំបង ៖ នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងចម្រុះនៅតាមព្រំដែនកម្ពុជា-ថៃ នាមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង បានទទួលពលករខ្មែរចំនួន ២៨៣នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង ២៨៣នាក់នោះ មានស្រី ១១០នាក់ និង ក្មេង ៦១នាក់ (ក្មេងស្រី ២៣នាក់) ។

បន្ទាប់ពីពលករខ្មែរទាំងនោះ បានវិលចូលមកដល់ទឹកដីខ្មែរវិញ កម្លាំងសមត្ថកិច្ច ក៏បាន​កត់ត្រាឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ដល់ពួកគាត់ ហើយក៏បានប្រគល់ជូន ក្រុមគ្រូពេទ្យ ធ្វើតេស្តរហ័ស ជាលទ្ធផលរួមមាន ៖

  • វិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ (ស្រី) គឺជាក្មេងស្រីទៅតាមម្តាយ ហើយបានបញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូ ក្នុងស្រុកសំពៅលូន
  • ពលករចំនួន ៤៥នាក់ (ស្រី ១៥នាក់) ក្មេង ៨នាក់ (ស្រី១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន
  • ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ២៣៧នាក់ (ស្រី ៩៣នាក់) ក្មេង ៥២នាក់ (ស្រី​២១នាក់)។

ព្រមជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏បានចាក់វ៉ាក់សាំង ជូនកុមារមានអាយុចាប់ពី ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន ២៥នាក់ (ស្រី​១៥នាក់) បន្ទាប់មក ក្រុមគ្រូពេទ្យ ក៏បាន​អនុញ្ញាតឲ្យត្រឡប់ ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ៕ ប្រភព ៖ នគរបាលជាតិ 

អត្ថបទដែលជាប់ទាក់ទង