សម្តេច ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ឲ្យចាកចេញពីភាពក្រីក្រ មករីកចម្រើនលើគ្រប់វិស័យ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា សមេ្តចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ ដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេស ឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើង ឱ្យមាន ការប្រតិបត្តិ សាសនា ដែលជា ឫសគល់ នៃ សច្ចធម៌ ក្នុងជីវិតរស់ របស់ បុគ្គលគ្រប់រូប។

លោក ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង