នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តព្រះសីហនុ៖ ​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីគ្រឿងញៀន។

​ជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិវៀតណាម មុខរបរលក់ពងមាន់អាំង ទីលំនៅបច្ចុប្បន្ន​ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត កោះស្តេច ខេត្តកោះកុង។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១៨ កញ្ចប់, ទូរសព្ទ័ ០១ គ្រឿង និង ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង