កងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃ​​ទី​០៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ចំណុច​(ផ្សារដើមថ្កូវ) ស្ថិតក្នុងក្រុមទី០៩ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​។

សមត្ថកិច្ចបន្តថា ​ជនសង័្សយឈ្មោះ​ សុខ​ ផេង ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី​លំនៅបច្ចុប្បន្ន​ក្រុម០៩ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន​៖ ម្សៅសថ្លាចំនួន ០៣កញ្ចប់(ទម្ងន់ ៥,០៨ក្រាម), ទូរស័ព្ទ​ដៃចំនួន​ ០១គ្រឿង​, ប្រាក់ចំនួន ១៥០,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង