កងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃ​​ទី​១០ ខែ​កុម្ភៈ​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយក្នុងនោះជនសង្ស័យ ២នាក់ ឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេង Total ឃ្លាំងលើ ស្ថិតនៅក្រុមទី០៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងជនសង្ស័យម្នាក់ទៀត ឃាត់ខ្លួននៅចំណុច ជិតមហោស្រពថ្មី ស្ថិតក្នុងក្រុមទី១២ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖ ឈ្មោះ យូត ប្រើស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ ទីលំនៅមិនពិតប្រាកដ។ ឈ្មោះ ឆែ ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករធ្វើផ្លូវថ្នល់នៅស្រុកស្ទឹងហាវ ទីលំនៅមិនពិតប្រាកដ។ ឈ្មោះ អ៊ុង ចាន់ភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅម្តុំក្បាលឆាយ ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់តូច(ទម្ងន់ ០.៩៦ក្រាម), ដបជក់ ០១, និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុទាំងអស់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងអនុវត្តន៍បន្តតាមនីតិវីធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង