សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខឬកុម្ភៈ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុច(ច្រកផ្លូវចូលក្បាលឆាយ) ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបន្តថា ជនសង័្សយឈ្មោះ តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកកនៅផ្សារតារាសំណាង ទីលំនៅបច្ចុប្បន្ន (ខាងលិចរោងចក្រយូស៊ីនចាស់) ស្ថិតក្រុម២៣ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ២៩កញ្ចប់តូច(ទម្ងន់ ៤.៨៩ក្រាម), ទូរស័ព្ទដៃចំនួន ០១គ្រឿង, ដបជក់ ០១, ខ្សៀរជក់ ០១, ដែកកេះ ០៤ និង កន្ត្រៃ ០១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង