កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤០១នាក់(អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤០១ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ១៤៤ នាក់ និងស្លាប់ «គ្មាន» ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៩៧ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០៤ នាក់ (អូមីក្រុង) ។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២៣,៤៤៣ នាក់- អ្នកជាសះស្បើយ ១១៨,៨០៤ នាក់ និង មានអ្នកស្លាប់ ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង