បាញ់កក្រើកក្រុងព្រះសីហនុ ស្លាប់បុរសចិនម្នាក់ រីឯជនសង្ស័យគេចខ្លួនបាត់

ខេត្តព្រះសីហនុ ៖ នៅម៉ោង ៩ និង៣០នាទី យប់ថ្ងៃ​ទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២២​ មានឃាតកម្ម​ មួយ​ករណី បាន​កេីតឡេីង​នៅ​ខាង​ក្រោយសណ្ឋាគារខ្សាច់ស ស្ថិតនៅ​ក្រុម​៥​ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។

ជនរងគ្រោះ ត្រូវខ្មាន់កាំភ្លើង ដែលគេសង្ស័យថាជាជនជាតិចិន បបាញ់ត្រូវចំនួន ​០៥​គ្រាប់ ហើយស្លាប់​ភ្លាមៗ​នៅកន្លែងកើតហេតុ។

សមត្ថកិច្ច បញ្ជាក់ថា ជន​រងគ្រោះ​ជិះរថយន្តម៉ាកអូឌី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ.ព​ 2-​AX 1232។ ហើយ ជន​សង្ស័យ​ ជិះ​រថយន្ត​ម៉ាក​ Prius ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ.ព​ 2AM 5992 (​ រត់​គេចខ្លួន​ )​។ នៅកន្លែងកើតហេតុ សមត្ថកិច្ច បានរក​ឃេីញ​​កាំភ្លើង​ខ្លី​ចំនួន ​០១​ដេីម​ ម៉ាក​ZORAKI និងសំបកកាទូសជាច្រើនគ្រាប់ ​។

បច្ចុប្បន្ន​ សាកសពជនរងគ្រោះ ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​ នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត​ព្រះសីហនុ​។ ហើយ កម្លាំង​ជំនាញ​ កងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល ក្រុងព្រះសីហនុ កំពុង​ធ្វេីការ​ស្រាវជ្រាវ​បន្ត​ ដើម្បីឈានទៅចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង