ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតកុមារីម្នាក់ទៀត រួចផុតពីសេចក្តីស្លាប់

ខេត្តព្រះសីហនុ ៖ អាណាព្យាបាលកុមារីរងគ្រោះ រស់នៅភូមិកោះរ៉ុងសន្លឹម(២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ថ្លែងអំណរអរគុណ ចំពោះទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូនអូប័រពេទ្យល្បឿនលឿន ឲ្យទៅទទួលយក កូនស្រី របស់គាត់ ទើបមានអាយុ ២ឆ្នាំ ហើយមានជំងឺក្តៅខ្លួនខ្លាំង ពីលើដីកោះ នាំមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត បានទាន់ពេល។

អាណាព្យាបាលកុមារីរងគ្រោះ ថ្លែងទាំងអ៊ួលដើមកថា ប្រសិនមិនមានការជួយអន្តរាគមន៍ របស់លោកឧកញ៉ា ទៀ វិចិត្រ បានទាន់ពេលទេ ម្លេះ កូនស្រី របស់គាត់ ទំនងជា នឹងអាចមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតផងក៏ថាបាន..។

កុមារីរងគ្រោះមានឈ្មោះ ណាង ស្រីមួយ អាយុ ២ឆ្នាំ, ឪពុកឈ្មោះ ចេត ណាង អាយុ ៣២ឆ្នាំ និងម្ដាយឈ្មោះ គឿន ស្រីចម អាយុ ២៤ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម(២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ​២០២២​។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា បន្ទាប់ពីរូបលោក ទទួលបានព័ត៌មានមកថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង រហូតសន្លប់ រស់នៅលើកោះរ៉ុងសន្លឹម ហើយអាណាព្យាបាល ខ្វះមធ្យោបាយបាយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងព្រះសីហនុ ភ្លាមៗ រូបលោក ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ក្រុមហ៊ុន G.T.V.C របស់លោក ទាំងយប់ឲ្យទៅទទួលយកកុមារីរងគ្រោះរូបនេះ នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានឆាប់បំផុត។

បច្ចុប្បន្ន កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទាន់ពេល មកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាពភាព ៕

អត្ថបទដែលជាប់ទាក់ទង