ឯអគ្គរាជទូតថ្មីប្រទេសប៊ែលហ្ស៊ិក ចូលជួបសួរសុខទុក្ខ លោក កឹម សុខា

រាជធានីភ្នំពេញ ៖ លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មី នៃប្រទេសប៊ែលហ្ស៊ិក ប្រចាំប្រទេសកម្ពុជា- ថៃ ឡាវ និងភូមា ដែលមានស្ថានទូត នៅទីក្រុងបាងកក បានអញ្ជើញជួបសម្តែងការគួរសម សួរសុខទុក្ខ និងពិភាក្សាការងារជាមួយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ក្នុងជំនួបនេះ លោកស្រី ឯកអគ្គរាជទូត មានប្រសាសន៍ថា រាជរដ្ឋាភិបាលប៊ែលហ្ស៊ិក ក៏ដូចជាសហភាពអឺរ៉ុប ចង់ឃើញកម្ពុជា ធ្វើដំណើរតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងចង់ឃើញ ប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា មានសិទ្ធិពេញលេញ មានសេរីភាពចូលរួមធ្វើនយោបាយ ដែលអាចចូលរួមការបោះឆ្នោត ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មី នៃប្រទេសប៊ែលហ្ស៊ិក បញ្ជាក់ថា រាជរដ្ឋាភិបាលប៊ែលហ្ស៊ិក នឹងបន្តពិនិត្យតាមដាន នូវស្ថានភាពនយោបាយ នៅព្រះរាជាណាចក្រកម្ពុជា ជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង