MP ក្រុងព្រះសីហនុ ឃាត់ខ្លួនក្មេងទំនើង២នាក់ មកអប់រំនិងធ្វើកិច្ចសន្យា

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ០០:២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតចល័តរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្មេងទំនើងចំនួន ០២​នាក់​ នៅ​មុខ​រោងចក្រស្រាបៀរ​អង្គរ​ឃ្លាំងលើ ស្ថិតក្នុងភូមិ​៣ សង្កាត់​លេខ​១​ ក្រុង-ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ចបានបន្តថា ក្មេងទំនើងខាងលើមានឈ្មោះ​ យូ​ រ៉ា​ (​ឈ្មោះ​ក្រៅ​ ហៅ​ ហេីម​)​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ មិន​ពិត​ប្រាកដ​ មានទីលំនៅបច្ចុប្បន្ន​ (ក្រោយ​រោងចក្រស្រាបៀរ​អង្គរ) ស្ថិតក្នុងភូមិ​៣ សង្កាត់​លេខ១​ ក្រុងព្រះសីហនុ​ និងឈ្មោះ​ សៀង​ ម៉េង​ហ៊ួ​រ ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ​ មានទីលំនៅបច្ចុប្បន្ន​ (អូរអា​រ៉េវ​) ស្ថិតក្នុងភូមិ​២​ សង្កាត់​លេខ​១​ ក្រុង-ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖​ ដាវ​ ចំនួន​០១​, ដែកកាប់​ ០២, ដែកកេះ​ ០១​ និង ពិល​ ០១​។

ក្រុមក្មេងទំនើងទាំង ០២នាក់ ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីអប់រំ ធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង