PM ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ០៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ហើយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់(ស្រី ០៣នាក់)។

ប្រតិបត្តិការទាំង ៣ទីតាំងខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ៣៧កញ្ចប់ (ទម្ងន់ ៨២,៧៣ក្រាម), ខ្សៀជក់ចំនួន ០៦, ដបជក់ចំនួន ០៤, ដែកកេះចំនួន ០១, ដាវដែកចំនួន ០១, ទូរស័ព្ទដៃចំនួន ០៨គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងប្រាក់ចំនួន ៣៥០,០០០៛។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង