សិស្សសាលាម្នាក់ ជិះម៉ូតូបុកគ្រឿងចក្រធ្វើផ្លូវ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យុវជនសិស្សសាលាម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកពីក្រោយគ្រឿងចក្រធ្វើផ្លូវ នៅម៉ោង ០៥ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ តតាមផ្លូវទំនប់រលកស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ រិទ្ធ វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មមានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិះម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរ មានទិសដៅពីជេីងទៅត្បូង ហើយបានបុកពីក្រោយគ្រឿងចក្រ ស្ថាបនាផ្លូវ ០១គ្រឿង របស់ក្រុមហ៊ុនធ្វើផ្លូវ ដែលចតទុកលេីផ្លូវ ។
សមត្ថកិច្ច បញ្ជាក់ថា ពេលកើតហេតុ អ្នកបេីកបរគ្រឿងចក្រ មិននៅលើគ្រឿងចក្រទេ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ កំពុងបន្តដោះស្រាយតាមនីតិវិធីច្បាប់៕