កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២០៤នាក់ (អូមីក្រុង) និងស្លាប់«គ្មាន»

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២០៤ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ១៥៧ នាក់ និងស្លាប់ «គ្មាន» ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៩៥ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០៩ នាក់ (អូមីក្រុង) ។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២៤,៣៤៣ នាក់- អ្នកជាសះស្បើយ ១១៩,៣៥៣ នាក់ និងមាន ៣,០១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង