អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា គឺ លោក ហង់ ពៅ បានជួបពិភាក្សាជាមួយ លោក Kai Kurimoto ប្រតិបត្តិករ គោលនយោបាយ និងផែនការផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង តំណាងអង្គការ (JICA) ជប៉ុន ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅទីក្រុងសៀមរាប។

ជំនួបពិភាក្សាខាងលើនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ Digital របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ប្រព័ន្ធ Digital ជាពិសេសលើសេវាកម្មទេសចរណ៍។

នាឱកាសនោះ លោក ហង់ ពៅ បានពន្យល់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទេសចរណ៍លក្ខណៈ Digital និងរាល់ការអភិវឌ្ឍ នៅក្នុងតំបន់រមណីយដ្ឋានអង្គរចាំបាច់ ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់ អ្នកជំនាញចំពោះកិច្ច របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុំ រិទ្ធី

អត្ថបទដែលជាប់ទាក់ទង