PM ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធគ្រឿងញៀន

 

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន ០២ទីតាំងផ្សេងគ្នា នៅចំណុចក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៨នាក់ មាន ឈ្មោះ កែវ សុខា ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ទី សាន្ដ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ សេង សារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ អ៊ុយ ឡាន ភេទប្រុស ជនជាតិខ្មែរ អាយុ ២០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ហុីម សិននី ភេទប្រុស ជនជាតិខ្មែរអីស្លាម អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ យៀន សុខតា ភេទស្រី ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ នារីក្នុងក្លឹបកំសាន្ត រស់នៅក្រុមទី២៩ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ប្រេស សាវិរ: ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ សាន ឌឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិបត់គគីរ ឃុំហេងអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០៣កញ្ចប់(ទម្ងន់ស្មើនឹង ៣,៥៥g), ដំបងឆក់ ០១, ទូរស័ព្ទដៃ ០៧គ្រឿង, ខ្សៀជក់ ០៣, ដបជក់ ០៥, ដែកកេះ ០៣, កន្ត្រៃ ០១, រណា ០១, ដាវ ០១ និងលុយខ្មែរ ៣០០.០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង