ថ្ងៃនេះ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤៨៨នាក់(អូមីក្រុង) និងស្លាប់៣នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៨៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៣០៥ នាក់ និងស្លាប់ ០៣ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៧៣ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៥ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប ១២៦,៩៧៧ នាក់- អ្នកជាសះស្បើយ ១២០,៧៦៧ នាក់ និង អ្នកស្លាប់ ៣,០២០ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង