ឧកញ៉ា តែ តាំងប៉ ថា៖ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះ អ៊ុក សីហា បានរំលោភយកដីរបស់លោក និងមិនគោរពសេចក្តីសម្រេច របស់តុលាការកំពូលទេ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា តែ តាំងប៉​ បានចេញលិខិតឆ្លើយតបទៅគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានវិវាទជាមួយ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។

លោកឧកញ៉ា ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា “លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះ លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានរំលោភយកដី របស់លោក ហើយមិនគោរពតាមការសម្រេច របស់តុលា ទេ”។
លោកឧកញ៉ា បន្តថា “វិវាទដីធ្លីរវាងរូបលោក ជាមួយ លោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លី គឺបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូល ហើយតុលាការ វានកាត់ឲ្យ រូបលោក (ឧកញ៉ា តែ តាំងប៉) ឈ្នះក្តីជារហូត”។

តាមលិខិតបំភ្លឺ របស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្តីសម្រេច របស់តុលាការឡើយ ហើយឲ្យមន្ត្រីក្រោមឱវាទ ឈូសឆាយ នៅលើដីទាំង ៤ប័ណ្ណ របស់លោក ថែមទៀត ដោយអះអាងថា ជាដី របស់ខ្លួនទៅវិញ។

លោកឧកញ៉ា តែ តាំងប៉ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា “វិវាទខាងលើនេះ រូបលោក សូមចេញលិខិតបំភ្លឺជូនសាធារណជន និងគោរពស្នើសុំ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយអន្តរាគមន៍រកយុត្តិធម៌ និងការពារដី របស់លោក ពីការបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិ។

សូមបញលិខិត របស់ លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ បានចេញលិខិតមួយច្បាប់បំភ្លឺតបទៅ លោកឧកញ៉ា តែ តាំងប៉ ជុំវិញជម្លោះដីធ្លីស្ថិតនៅទីតាំងខាងលើ។

ខាងក្រោមនេះជាលិខិតបំភ្លឺ របស់លោកឧកញ៉ា តែ តាំងប៉ ៖

អត្ថបទដែលជាប់ទាក់ទង