កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៩៨នាក់ទៀត (អូមីក្រុង) និងស្លាប់២នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៥៩៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៣៥៨ នាក់ និងស្លាប់ ០២ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៧២ នាក់ និង អ្នកដំណើរពីបរទេស ២៦ នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២៧,៥៧៥ នាក់ និង អ្នកជាសះស្បើយ ១២១,១២៥ នាក់ និងមានអ្នកស្លាប់ ៣,០២២ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង