ថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៥៨នាក់ទៀត (អូមីក្រុង) និងស្លាប់១នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥៨ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៤២៨ នាក់ និងស្លាប់ ០១ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៥៤ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ០៤ នាក់ (អូមីក្រុង)។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៨,១៣៣ នាក់- អ្នកជាសះស្បើយ ១២១,៥៥៣ នាក់ និង អ្នកស្លាប់ ៣,០២៣ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង