នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សន្តិសុខឆាយណាថោន ​ស្ថិតក្នុងភូមិ​៦​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ប្រគល់ឱ្យកម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ​ Ma lianFei ភេទប្រុស ឆ្នាំកំណេីត​១៩៨២​ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បនភូមិ១​ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ ស្រុកកំណេីត​ ខេត្ត Jiangsu ប្រទេសចិន ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ១៥​ កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទ WY ចំនួន ០៤គ្រាប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង