ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វព្រៃកម្រ៣ប្រភេទទៀត ​យកទៅ​​លែង​ឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វព្រៃកម្រចំនួន ០៣ប្រភេទ រួមមានៈ សត្វឈ្លូស ចំនួន ០១ក្បាល- សត្វពង្រូល ចំនួន ០១ក្បាល និងសត្វអន្សង ចំនួន ០១ក្បាល យកទៅ​លែង ឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ ដើម្បីរួចំណែកលើការងារអភិរក្សសត្វកម្រនៅកម្ពុជា។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកម្រទាំង ០៣ប្រភេទខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅតំបន់ផ្សេងៗគ្នា នាំយកមកប្រគល់ជូន រូបលោក​ដើម្បី​អភិរក្ស ឬលែងឲ្យរស់នៅ​ក្នុងព្រៃធម្មជាតិវិញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២២។

ងាកមកប្រជាពលរដ្ឋ ដែលបាននាំយកសត្វព្រៃកម្រ មកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ​ការដែលរូបគាត់ នាំយកសត្វព្រៃទាំងនេះ យកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិត្រ ក៏ព្រោះតែជាបន្តបន្ទាប់មកនេះ ពួកគាត់ បានឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តែងបាននាំយកសត្វព្រៃកម្រគ្រប់ប្រភេទ ដើម្បីអភិរក្ស ឬនាំយកទៅលែង ឲ្យរស់នៅតាមបែបធម្មជាតិ របស់សត្វព្រៃទាំងនោះវិញ​។ ជាពិសេស លោកឧកញ៉ា ទៀ វិចិត្រ ​ជាមនុស្ស​​ស្រលាញ់សត្វព្រៃ និង​ជាអ្នកអភិរក្សសត្វព្រៃកម្រ ដ៏ល្បីឈ្មោះមួយរូប​នៅកម្ពុជា។

នាឱកាសប្រគល់ទទួលសត្វព្រៃកម្រទាំង០៣ប្រភេទខាងលើនេះ លោកឧកញ៉ា ទៀ វិចត្រ បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំយកសត្វព្រៃទាំងនេះ មកប្រគល់ជូនរូបលោក ដើម្បីអភិរក្ស។ ជាងនេះទៀត លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗរូប និងនៅគ្រប់សហគមន៍នានាទូទាំងប្រទេស ត្រូវចូលរួមជួយថែរក្សាការពារសត្វព្រៃ​កម្រគ្រប់ប្រភេទ តាមរយៈ កុំប្រមាញ់ កុំសម្លាប់ និងកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង