កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤៦៦នាក់(អូមីក្រុង) និងស្លាប់៣នាក់
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៦៦ នាក់ទៀត (អូមីក្រុងទាំងអស់)- ជាសះស្បើយ ៣២៤ នាក់ និងស្លាប់ ០៣ នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៥០ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ១៦ នាក់ (អូមីក្រុង)។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២៨,៥៩៩ នាក់- អ្នកជាសះស្បើយ ១២១,៨៧៧ នាក់ និងមានអ្នកស្លាប់ ៣,០២៦ នាក់៕