លោក សាយ សំអាល់ ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ​សិក្សា និងចងក្រងឯកសារ ទីតាំងដី​ក្នុងតំបន់​ ការពារធម្មជាតិ​

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ​សិក្សា និងចងក្រងឯកសារ ទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ- ខេត្តសៀមរាប- ខេត្តព្រះវិហារ- ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្ត ស្រុកនិងមេឃុំ នៃខេត្តពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង