កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤៧០នាក់(អូមីក្រុង) និងស្លាប់៥នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៧០ នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ ៤៩៧ នាក់ និងស្លាប់ ០៥ នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៣៥ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស ៣៥ នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៩,៥៤៨ នាក់- អ្នកជាសះស្បើយ ១២២,៨៧៧ នាក់ និង អ្នកស្លាប់ ៣,០៣២ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង