NATO ចាប់ផ្តើមដាក់វិធានការ ឆ្លើយតបទៅនឹងវិបត្តិរុស្សី-អ៊ុយក្រែន

អ៊ុយក្រែន ៖ កងកម្លាំង របស់ NATO បានចាប់ផ្តើមជាលើកដំបូង ដោយជាក់វិធានការ ការពារឆ្លើយតបទៅនឹងវិបត្តិរុស្សី-អ៊ុយក្រែន ។

មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់ NATO គឺឧត្តមសេនីយ៏ Tod Wolters បានចាប់ផ្តើមបញ្ជា កងកម្លាំងពហុជាតិសាសន៍ រួមមានលើដីគោក ដែនអាកាស និងផ្លូវសមុទ្ ។រ ហើយ កម្លាំងប្រតិបត្តិការពិសេស មកពីសម្ព័ន្ធមិត្ត អាចដាក់ពង្រាយភ្លាមៗ ក្នុងការគាំទ្រសម្ព័ន្ធមិត្ត NATO។

ការចាប់ផ្តើមឆ្លើយតបនេះ មិនមែនមានន័យថា កងទ័ព NATO ឬសហរដ្ឋអាមេរិក នឹងចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនមែនជាប្រទេសសមាជិកនោះទេ។ កងទ័ព NATO ត្រូវដាក់ពង្រាយទៅអឺរ៉ុបខាងកើត ដើម្បីជួយដល់ការព្រួយបារម្ភ របស់ប្រទេសសមាជិកខ្លួន ក្នុងពេលវិបត្តិរវាងរុស្ស៊ី អ៊ុយក្រែន កំពុងបន្ត ៕ ប្រភព ៖ CNN

អត្ថបទដែលជាប់ទាក់ទង