មន្ត្រីគរបាលម្នាក់ បើករថយន្ត បុកខឿនសួនច្បាររង្វង់មូល កាំភ្លើងគួចការណុង
រាជធានីភ្នំពេញ ៖ មន្ត្រីគរបាលម្នាក់ ទំនងជាស្រវឹងជោគជាំបានបើករថយន្តពាក់ស្លាកលេខ នគរបាល ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូល កាំភ្លើងគួចការណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោងជិត ១១យប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ បណ្តាលឲ្យរថយន្ត ខូចខាតយ៉ាងដំណំ ។
រថយន្តបង្កង្គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ-នគបាល 2-5108 បើកបរតាមបណ្ដោយផ្លូវ ៤៧ ក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន ។
មន្ត្រីនគរបាល បើករថយន្តបង្កខាងលើនេះ មិនត្រូវបានសមត្ថកិច្ចមូលដ្ឋាន បង្ហាញអត្តសញ្ញាណ នោះទេ ៕