ក្រសួងការបរទេស៖ មានពលរដ្ឋខ្មែរ ២៣នាក់ កំពុងរស់នៅប្រទេសអ៊ុយក្រែន

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋខ្មែរ ចំនួន ២៣នាក់ ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ថា ដោយមានការសម្របសម្រួល របស់ “សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្សី” លោកបានជួបសន្ទនាដោយផ្ទាល់តាមប្រព័ន្ធតេលេក្រាមជាមួយពលរដ្ឋខ្មែរយើងម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួលបានព័ត៌មានថា បច្ចុប្បន្ន មានអតីតនិស្សិត ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ ដែលកំពុងរស់នៅជាមួយគ្រួសារ របស់ពួកគេ នៅ Kharkov ចំនួន ០៧នាក់ នៅតំបន់ Kyiv ចំនួន ១១នាក់ និងនៅ Odessa ចំនួន ០៥នាក់ ។

ពួកគាត់ទាំងអស់គ្នា មានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំ តាមក្រុមតេលេក្រាម ៕ ប្រភព ៖ AMS News

អត្ថបទដែលជាប់ទាក់ទង