កងទ័ពជើងទឹកបារាំង ស្ទាក់ចាប់នាវាពាណិជ្ជកម្មរុស្ស៊ី មួយគ្រឿង ក្នុងអំឡុងពេលដាក់ទណ្ឌកម្ម

បារាំង ៖ កងទ័ពជើងទឹកបារាំង បានស្ទាក់ចាប់នាវាពាណិជ្ជកម្មរុស្ស៊ី មួយគ្រឿង នៅក្នុងអំឡុងពេលដាក់ទណ្ឌកម្មប្រទេសនេះ បញ្ចូនកងទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ។

នាវាពាណិជ្ជកម្មរុស្ស៊ី មួយគ្រឿងត្រូវបានស្ទាក់ចាប់ដោយ ទ័ពជើងទឹកបារាំង នៅច្រកសមុទ្រ Pas-de-Calais នៅម៉ោង ០២ ព្រឹកថ្ងៃសៅរ៍ ទី២៦ កុម្ភៈ ដោយគេសង្ស័យថា មានទំនាក់ទំនងជាមួយផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ី ជាទណ្ឌកម្មថ្មី ដែលកំណត់ដោយអឺរ៉ុប ។

នាវានេះ ចេញដំណើរមកពីទីក្រុង Rouen ហើយធ្លាប់ត្រូវបានអនុញ្ញាតឱ្យបើកក្នុងដែនទឹកបារាំង ប៉ុន្តែពេលនេះ បន្ទាប់ពីមានការស្ទាក់ចាប់ មន្ត្រីគយ នឹងពិនិត្យឯកសារ របស់មនុស្សទាំង ២០ នាក់ ដែលនៅលើនាវា នោះ៕ ប្រភព ៖ RT

អត្ថបទដែលជាប់ទាក់ទង