រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន អំពាវនាវឲ្យពិភពលោក ផ្អាកធ្វើពាណិជ្ជកម្មប្រេង ជាមួយរុស្ស៊ី

អ៊ុយក្រែន ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គឺ លោក Dmytro Kuleba បានអំពាវនាវឲ្យពិភពលោក ផ្តាច់ទំនាក់ទំនងទាំងស្រុង ជាមួយប្រទេសរុស្ស៊ី បូករួមទាំង ផ្អាកទិញប្រេងឆៅ ពី រុស្ស៊ី ផងដែរ។ 

លោករដ្ឋមន្ត្រី អំពាវនាវដូច្នេះ ៖ ” ខ្ញុំ ទាមទារ ឲ្យពិភពលោកផ្តាច់ទំនាក់ទំនងទាំងស្រុងនឹង រុស្ស៊ី បណ្តេញ ឯកអគ្គរដ្ឋទូត ចេញផ្អាកពាណិជ្ជកម្មប្រេង កម្ទេចសេដ្ឋកិច្ចរបស់វាចោល” ។

នេះជាសំណេរ របស់ លោក Kuleba នៅលើបណ្ដាញសង្គម  Twitter ៕
ប្រភព ៖ Al Jazeera

អត្ថបទដែលជាប់ទាក់ទង